បែកធ្លាយរូបរាង iPhone 16 Pro មានថែមប៊ូតុងថ្មីមួយ

រូបភាព CAD ថ្មីចែករំលែកដោយ 91Mobiles ដែលត្រូវបានគេជឿជាក់ថាជារូបភាពបង្ហាញអំពីការឌីហ្សាញរបស់ iPhone 16 Pro ត្រូវបានទម្លាយចេញ និងឲ្យឃើញអំពីការផ្លាស់ប្ដូរមួយចំនួន។ តាមរូបភាពបង្ហាញថាការឌីហ្សាញគឺស្រដៀងនឹង iPhone 15 Pro ដោយមានការផ្លាស់ប្ដូរតូចមួយទាក់ទងនឹងប៊ូតុងមួយចំនួន។ ក្នុងនោះប៊ូតុង Action ហាក់មានប្រវែងវែងជាងមុន ស្រដៀងនឹងប្រវែងរបស់ប៊ូតុងបន្ថែម បន្ថយសម្លេង ប៉ុន្តែវាមានទទឹងធំជាងបន្តិច។ មួយទៀតនោះគឺការបន្ថែមប៊ូតុងថ្មីសន្លាង នៅផ្នែកខាងស្ដាំនៃទូរសព្ទ ជាប៊ូតុងថតរូប “Capture” ដែលវាស្ថិតនៅលើទីតាំងដូចគ្នានឹងទីតាំងដែល Apple ដាក់អង់តែន mmWave លើ iPhone ម៉ូដែលមុនៗ។ ឃើញថាវាមានទំហំដូចគ្នាទៅនឹងប៊ូតុងខាងលើ ប៉ុន្តែវាបានបង្កប់ខ្លួនចូលក្នុង មិនផុសចេញក្រៅឡើយ។ គួរដឹងថាកន្លងមក 91Mobiles បានទម្លាយរូបភាព CAD ចំៗនៃម៉ូដែល iPhone 13 Pro និង iPhone 14 Pro ទាស់តែការឌីហ្សាញរបស់ Apple Watch Series 7 ដែលមិនដូចនឹងការពិតនោះឡើយ៕